សំណង់សាងសង់ចូលច្រាំងទន្លេបាសាក់បណ្ដាលឱ្យសាធារណជនរិះគន់ថាគឺជាការបំពានច្បាប់ខណៈដែលអាជ្ញាធរខណ្ឌមានជ័យថាមានច្បាប់(វគ្គ១)!

សំណង់សាងសង់ចូលច្រាំងទន្លេបាសាក់បណ្ដាលឱ្យសាធារណជនរិះគន់ថាគឺជាការបំពានច្បាប់ខណៈដែលអាជ្ញាធរខណ្ឌមានជ័យថាមានច្បាប់(វគ្គ១)!

រាជធានីភ្នំពេញ :បន្ទាប់ពីអង្គភាពសារព័ត៌មាន ធ្វើដំណើរឆ្លងកាត់ ផ្លូវជាតិលេខ២ ស្ថិតនៅភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានឃើញសំណង់ដែលបានកំពង់សាងសង់ចូលច្រាំងទន្លេបាសាក់មួយកន្លែង និងកំពុងទាក់ទាញចាប់អារម្មណ៍ មហាជននិងអង្គការសង្គមស៊ីវិលក៏ដូចជាប្រជាពលរដ្ឋប្រចាំតំបន់ ដោយសារសំណង់នោះមានការសាងសង់ចូលច្រាំងទន្លេបាសាក់ដ៏រឹងមាំ ក្នុងការសាងសង់ សំណង់រឹង រំលេចទៅដោយបច្ចេកទេស នៃស្នាដៃរបស់ ក្រុមការងារវិស្វាករដែលមានទំនាញដែលមានភាពប៉ិនប្រសប់នៅក្នុងការសាងសង់លើទឹកទន្លេបាសាក់។

បើយោងតាមរូបភាពដែលក្រុមការងារសារព័ត៌មានយើង បានជួប គឺពិតជាមិនសរសើរមិនបាន តែមិនបានដឹងថាសុះណង់ដ៏អស្ចារមួយកន្លែងនេះ ជារបស់ឯកឧត្តមរូបណានោះទេ បច្ចេកទេស សាងសង់ ដ៏ប្រណិត ស្ថិតនៅច្រាងទន្លេ ដោយឡែក បើយើងបានចុះទៅដល់មាត់ច្រាំង យើងពិត ជាបានឃើញទេសភាព ទាក់ទាញអារម្មណ៍ដោយសារម្ចាស់សំណង់បានចាក់លុបចូលមាត់ច្រាង ទន្លេប្រហែលជាច្រើនម៉ែត្រ នេះបើយោងតាមការពិនិត្យលើសំណង់នោះពិតប្រជាពលរដ្ឋមួយចំនួនបានអះអាង និងផ្ដល់ដំណឹងជូន។

 

បើទោះជាយ៉ាងណាក៏ដោយអង្គការសង្គមស៊ីវិល និងសាធារណៈជនបានជម្រាបជូនមកសារព័ត៌មានយើងថានេះគឺជារឿងមួយថ្មីទៀតហើយដែលតាមដងទន្លេបាសាក់មានការចាក់ចូលដើម្បីយកជាកម្មសិទ្ធិផ្ទាល់ខ្លួន ស្របពេលដែលអ្នកសារព័ត៌មានបានចុះអង្កេតពិនិត្យនិងទទួលបានរូបភាពព្រមទាំងវីដេអូមួយចំនួននាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ នេះ បានព័ត៌មានជាក់ច្បាស់ក៏ធ្វើការសាកសួរតាមរយៈតេឡេក្រាមទៅលោក សេង គន្ធ អភិបាលគណៈអភិបាលបញ្ជាការខណ្ឌមានជ័យ ស្របពេលជាមួយគ្នានេះដែរលោក សេង គន្ធ បានបញ្ជាក់ដោយឆ្លើយតបត្រឡប់មកវិញយ៉ាងខ្លីថា (ទទួលបាន គាត់មានច្បាប់)!
អ្នកសារព័ត៌មានរបស់យើងក៏សូមអរគុណចំពោះលោក សេង គន្ធ ច្រើនផងដែរដែលធ្វើការឆ្លើយតបមកវិញ ហើយនេះគឺជាការទទួលខុសត្រូវខ្ពស់ក្នុងនាមជាថ្នាក់ដឹកនាំនៃបញ្ជាការឯកភាពខណ្ឌមានជ័យ ក៏ប៉ុន្តែសម្រាប់អង្គភាពសារព័ត៌មានរបស់យើងនៅមិនទាន់ទទួលបានលិខិតបញ្ជាក់ថាមានច្បាប់ឬអត់ច្បាប់នោះទេ។

យោងច្បាប់ស្តីពីសំណង់, មាត្រា២៦ សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច, មាត្រា៣៨ សាងសង់ដោយពុំមានលិខិតអនុញ្ញាតបើកការដ្ឋានសាងសង់ពីអាជ្ញាធរមានសមត្ថកិច្ច។
យោងអនុក្រឹត្យលេខ ២២៤ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ស្តីពីលិខិតអនុញ្ញាតសាងសង់, មាត្រា៨ សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច, មាត្រា៣៧ សាងសង់ដោយពុំមានលិខិតអនុញ្ញាតបើកការដ្ឋានសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច
យោង អនុក្រឹត្យ លេខ ៩៨ អនក្រ.បក ចុះថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១៥ស្តីពីការគ្រប់គ្រងអាងទន្លេ, មាត្រា៨ ដោយបានសាងសង់រំលោភលើដីចំណីមាត់ច្រាំងទន្លេ។

អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាគណៈមានជាការឯកភាពគ្រប់គ្រងសម្បត្តិរដ្ឋសូមមេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យករណី ចាក់ដីចូលច្រាំងទន្លេ ដោយក្តីអនុគ្រោះ។

មិនតែប៉ុណ្ណោះ អង្គភាពអ្នកសារព័ត៌មានយើងសង្ឃឹមថា ឯកឧត្តម រដ្ឋមន្ត្រី ក្រសួងធនធានទឹកនិងឧតុនិយមនិងឯកឧត្តមរដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល សូមមេត្តាចាត់មន្ត្រីជំនាញចុះអធិការកិច្ច្ ដោយក្តីអនុគ្រោះ។
អង្គភាពសារព័ត៌មានយើង  ស្នើសុំ ដល់ឯកឧត្តម សាយសំអាល់ រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមមេត្តាចាត់មន្ត្រីជំនាញ ចុះអធិការកិច្ច ចំពោះសំណង់រឹងចាក់ដីចូលច្រាំងទន្លេ  ដែលបានធ្វើសេចក្តីរាយការណ៍ខាងលើ ថាតើមានលិខិត អនុញាតឬមួយយ៉ាងណា  ស្របតាមលក្ខខណ្ឌរបស់ក្រសួងដែលឬទេ ដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើង គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាន សូមអរគុណ។

ដោយ :ព្រះឥន្ទ្រ