ការនាំគ្នាបើកល្បែងស៊ីសងខុសច្បាប់ក្នុងមូលដ្ឋានឈានដល់ផ្អើលដល់អ្នកសារព័ត៌មានចេញផ្សាយ និងធ្វើសេចក្តីរាយការណ៍ជូនអភិបាលខណ្ឌដូនពេញកាលពីម្សិលមិញ តែមកទល់ពេលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥នេះ នៅមិនទាន់មានចំណាត់ការពីអាជ្ញាធរ និងសមត្ថកិច្ចខណ្ឌដូនពេញនៅឡើយនោះទេ តើមូលហេតុអ្វី?(វគ្គ១) :

ការនាំគ្នាបើកល្បែងស៊ីសងខុសច្បាប់ក្នុងមូលដ្ឋានឈានដល់ផ្អើលដល់អ្នកសារព័ត៌មានចេញផ្សាយ និងធ្វើសេចក្តីរាយការណ៍ជូនអភិបាលខណ្ឌដូនពេញកាលពីម្សិលមិញ តែមកទល់ពេលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥នេះ នៅមិនទាន់មានចំណាត់ការពីអាជ្ញាធរ និងសមត្ថកិច្ចខណ្ឌដូនពេញនៅឡើយនោះទេ តើមូលហេតុអ្វី?(វគ្គ១) :

រាជធានីភ្នំពេញ÷ទីតាំងល្បែងសុីសងតាមប្រពន្ធអនឡាញដែលមានល្បែងច្រើនប្រភេទស្ថិតនៅតាមបណ្តោយផ្លូវលេខ ៦៥ សង្កាត់ស្រញចក ខណ្ឌដូនពេញ រាជធានីភ្នំពេញបានកំពុងតែលួចលាក់បើកទទួលភ្ញៀវចូលលេងយ៉ាងកគ្រឹកកគ្រេង  រីឯសមត្ថកិច្ចក្នុងមូលដ្ឋានបែរជាមិនដឹងទៅវិញ។

យោងតាមប្រភពរូបភាព វីដេអូដែលអង្គភាពសារព័ត៌មានយើងទទួលបាន  ពីទីតាំងដែលបានលួចលាក់តាមប្រព័ន្ធអនឡាញជាច្រើនប្រភេទ សូមលោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ និងលោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនៃអធិការខណ្ឌដូនពេញ សូមចុះអធិការកិច្ច ចាត់មន្ត្រីជំនាញ ចុះពិនិត្យទីតាំងខាងលើនេះផង ដើម្បីរក្សាសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំងនោះ ជាពិសេសរក្សានៅពាក្យស្លោក ភូមឃុំមានសុវត្ថិភាព គ្មានអំពើឆក់ ប្លន់និងករណីផ្សេងៗ ដែលប្រមុខរាជរដ្ឋាភិបាល ដាក់ឱ្យអនុវត្តន៏ ។

យោងកិច្ចប្រជុំនៅទីស្ដីការក្រសួងមហាផ្ទៃកាលពីរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានប្រាប់អភិបាលរាជធានី-ខេត្ត និងលោកស្នងការរាជធានី-ខេត្ត ឱ្យចាត់វិធានការរុះរើ និងហាមដាក់ផ្ទាំងបដាផ្សព្វផ្សាយល្បែងតាមដងផ្លូវ ទីសាធារណៈ លើកលែងបដាតាមកាស្របច្បាប់ លើសពីនេះ លោករដ្ឋមន្រ្តី ថែមទាំងបញ្ជាឱ្យស្រាវជ្រាវ បង្ក្រាបទីតាំងផ្ទះដែលបង្កលក្ខណៈឱ្យមានការលេងល្បែងតាមអនឡាញ ហើយធ្វើរបាយការណ៍ជូនអគ្គស្នងការដ្ឋាននគរបាលជាតិ និងរាយការណ៍បន្តទៅកាន់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ។

សូមរំលឹកថា: កាលពីថ្ងៃ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥ ខេត្ត/ក្រុង/រាជធានី, តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ និងកន្លែងចែកចាយ នូវប្រភេទថ្នាំ ដែលមានសារធាតុញៀន ខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។

ទោះបីជាសេចក្តីរាយការណ៍និងដល់ដំណឹងជូនដល់លោក ជា ខេមា អភិបាលនៃអភិបាលខណ្ឌដូនពេញកាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ រួចរាល់ហើយ ហើយលោកអភិបាលខណ្ឌបានឆ្លើយតបត្រឡប់មកវិញឱ្យប្រាប់អ្នកសារព័ត៌មានថា ចាំលោកឱ្យគេចុះទៅមើល អង្គភាពសារព័ត៌មានរបស់យើងរង់ចាំមើលចំណាត់ការរបស់លោក ជា ខេមា អភិបាលខណ្ឌដូនពេញ ហើយប្រជាពលរដ្ឋក៏ដូចជាសាធារណជនទូទៅរង់ចាំមើលរហូតមកដល់ពេលនេះនៅមិនទាន់មានចំណាត់ការនៅឡើយនោះទេ អាចលោកជាប់រវល់ការងារច្រើនផ្សេងៗដទៃទៀត។

ក៏ប៉ុន្តែសម្រាប់សាធារណជនក៏ដូចជាអង្គការសង្គមស៊ីវិលនឹងមានជំនឿជឿជាក់ថា សូមលោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ  និងលោក
វរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញនឹងចាត់វិធានការដើម្បីជៀសវាងមានការរិះគន់ពីសាធារណជនទូទៅ និងនាំឲ្យមានផលប៉ះពាល់ដល់សង្គមជាតិទាំងសន្តិសុខ សុវត្ថិភាព។

ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំ ធ្វើការផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ ព្រមទាំងរង់ចាំទទួលការបកស្រាយ ពីភាគី ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ សូមអគុណ ៕

សូមទំនាក់ទំនងការផ្សាយពាណិជ្ជកម្មតាមរយៈលេខ :096 873 7 873
ដោយ :ព្រះឥន្ទ្រ