ទីតាំងប្រើប្រាស់សារធាតុញៀនកំពុងតែបើកដំណើរការទទួលភ្ញៀវឡើងវិញដោយប្រែពីឈ្មោះ(666 )មកជាឈ្មោះ MT !

ទីតាំងប្រើប្រាស់សារធាតុញៀនកំពុងតែបើកដំណើរការទទួលភ្ញៀវឡើងវិញដោយប្រែពីឈ្មោះ(666 )មកជាឈ្មោះ MT !

រាជធានីភ្នំពេញ÷ទីតាំងប្រើប្រាស់សារធាតុញៀនកំពុងតែបើកដំណើរការទទួលភ្ញៀវឡើងវិញដោយប្រែពីឈ្មោះ(666) មកជាឈ្មោះ (MT) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញបានកំពុងតែលួចលាក់បើកទទួលភ្ញៀវចូលលេងយ៉ាងកគ្រឹកកគ្រេង  រីឯសមត្ថកិច្ចក្នុងមូលដ្ឋានបែរជាមិនដឹងទៅវិញ។

យោងតាមប្រភពដែលអង្គភាពសារព័ត៌មានយើងទទួលបាន  ពីទីតាំងដែលបានលួចលាក់ប្រើប្រាស់សារធាតុញៀន សូមលោក កៀង ល័ក្សអភិបាលនៃគណៈអភិបាលចំការមន សូមចុះអធិការកិច្ច ចាត់មន្ត្រីជំនាញ ចុះពិនិត្យទីតាំងខាងលើនេះផង ដើម្បីរក្សាសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំងនោះ ជាពិសេសរក្សានៅពាក្យស្លោក ភូមឃុំមានសុវត្ថិភាព គ្មានអំពើឆក់ ប្លន់និងករណីផ្សេងៗ ដែលប្រមុខរាជរដ្ឋាភិបាល ដាក់ឱ្យអនុវត្តន៏ ។

យោងកិច្ចប្រជុំនៅទីស្ដីការក្រសួងមហាផ្ទៃកាលពីរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានប្រាប់អភិបាលរាជធានី-ខេត្ត និងលោកស្នងការរាជធានី-ខេត្ត ឱ្យចាត់វិធានការរុះរើ និងហាមដាក់ផ្ទាំងបដាផ្សព្វផ្សាយល្បែងតាមដងផ្លូវ ទីសាធារណៈ លើកលែងបដាតាមកាស្របច្បាប់ លើសពីនេះ លោករដ្ឋមន្រ្តី ថែមទាំងបញ្ជាឱ្យស្រាវជ្រាវ បង្ក្រាបទីតាំងផ្ទះដែលបង្កលក្ខណៈឱ្យមានការលេងល្បែងតាមអនឡាញ ហើយធ្វើរបាយការណ៍ជូនអគ្គស្នងការដ្ឋាននគរបាលជាតិ និងរាយការណ៍បន្តទៅកាន់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ។

សូមរំលឹកថា: កាលពីថ្ងៃ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥ ខេត្ត/ក្រុង/រាជធានី, តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ និងកន្លែងចែកចាយ នូវប្រភេទថ្នាំ ដែលមានសារធាតុញៀន ខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។

គួររំលឹកឡើងវិញផងដែរថាកន្លងមករដ្ឋបាលខណ្ឌចំការមនបានធ្វើការចុះបិទទីតាំងយីហោ(666) ម្ដងរួចទៅហើយពាក់ព័ន្ធនឹងការប្រើប្រាស់សារធាតុញៀន និងជាទីកន្លែងសម្រាប់សប្បាយផ្សេងៗនោះ ឥឡូវប្រភពបានផ្ដល់មកវិញថាទីតាំងនេះបានផ្លាស់ប្ដូរឈ្មោះទៅជា (MT) ដើម្បីទទួលភ្ញៀវចូលមកសប្បាយឡើងវិញចាប់ពីប៉ុន្មានថ្ងៃមកនេះរហូតដល់ពេលនេះគឺថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥។

បើទោះជាយ៉ាងណាក៏ដោយសម្រាប់សាធារណជនក៏ដូចជាអង្គការសង្គមស៊ីវិលនឹងមានជំនឿជឿជាក់ថា សូមលោក លៀង ល័ក្សខ អភិបាលនៃគណៈអភិបាលខណ្ឌចំការមន នឹងចាត់វិធានការដើម្បីជៀសវាងមានការរិះគន់ពីសាធារណជនទូទៅ និងនាំឲ្យមានផលប៉ះពាល់ដល់សង្គមជាតិទាំងសន្តិសុខ សុវត្ថិភាព និងសុខមាលភាព។

ជុំវិញនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំ ធ្វើការផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ ព្រមទាំងរង់ចាំទទួលការបកស្រាយ ពីភាគី ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ សូមអគុណ ៕

សូមទំនាក់ទំនងការផ្សាយពាណិជ្ជកម្មតាមរយៈលេខ :096 873 7 873
ដោយ :ព្រះឥន្ទ្រ