
សូមអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធចុះអធិការកិច្ចលើទីតាំងមួយចំនួន ខណះជនជាតិបរទេសម្នាក់ត្រូវបានមេខ្យល់ចាប់ឃុំក្នុងផ្ទះឥឡូវក្រោមកិច្ចអន្តរាគមន៍ពីកម្លាំងកងរាជអាវុធហត្ថបានដោះលែងឱ្យមានសេរីភាពវិញហើយ
សូមអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធចុះអធិការកិច្ចលើទីតាំងមួយចំនួន ខណះជនជាតិបរទេសម្នាក់ត្រូវបានមេខ្យល់ចាប់ឃុំក្នុងផ្ទះឥឡូវក្រោមកិច្ចអន្តរាគមន៍ពីកម្លាំងកងរាជអាវុធហត្ថបានដោះលែងឱ្យមានសេរីភាពវិញហើយ
រាជធានីភ្នំពេញ :កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ មានបុរសម្នាក់មានឈ្មោះក្រៅហៅថា (Faisal Ahm) ជាជនជាតិ(បង់ក្លាដេស)សុំកិច្ចអន្តរាគមន៍ឲ្យជួយគាត់ផង។
បុរសដែលជាជនរងគ្រោះនោះមានអាយុប្រមាណជាង៣០ឆ្នាំដែលត្រូវមេខ្យល់បាននាំទៅឲ្យធ្វើការនៅក្នុងក្រុមហ៊ុនមួយដោយមិនស្គាល់អត្តសញ្ញាណក៏ត្រូវបានក្រុមហ៊ុននោះធ្វើការឃាត់ខ្លួនមិនឲ្យចេញពីបរិវេណផ្ទះមួយកន្លែងនោះដែលស្ថិតនៅក្នុងបុរី (ម៉នដានី) ផ្ទះលេខផ្លូវលេខ ០២ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បើយោងតាមប្រភពព័ត៌មានច្បាស់ការបានបញ្ជាក់បន្ថែមទៀតថា បុរសខាងលើនេះបានមកធ្វើការតាមរយៈមេខ្យល់បម្រើការងារនៅក្នុងក្រុមហ៊ុនខាងលើនោះ ស្រាប់តែគាត់បានបម្រើការងារឲ្យក្រុមហ៊ុននេះបានជាងមួយខែហើយក៏ប៉ុន្តែគាត់មិនទទួលបាននូវអត្ថប្រយោជន៍ជាលុយតបនិងកម្លាំងពលកម្មរបស់គាត់ត្រឡប់មកវិញនោះទេក៏ព្រោះតែគាត់បានដឹងច្បាស់ថាគឺជាការចាញ់បោកគេទៅវិញ ក៏គាត់បានទំនាក់ទំនងតាមរយៈបណ្ដាញសង្គមដែលស្គាល់មិត្តភក្កិរបស់គាត់ជាដើមដើម្បីជួយគាត់ផងចៀសវាងគេបញ្ជូនគាត់ទៅប្រទេសផ្សេងៗ។
ការទំនាក់ទំនងមិនបានរយៈពេលមួយមួយថ្ងៃផងក៏មានស្ត្រីម្នាក់ដែលធ្លាប់ស្គាល់ជាមួយនឹងបុរសនោះកន្លងមកក៏នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ត្រូវបានបុរសនោះឆាតទូរសព្ទដៃតាមបណ្ដាញសង្គមដើម្បីឲ្យអន្តរាគមន៍ជួយគាត់ផងដោយនិយាយថាគាត់ត្រូវបានចាញ់បោកគេហើយ គាត់មិនអាចចេញពីទីតាំងនោះបាននោះទេ ហើយធ្វើការបានជាងមួយខែមិនទទួលបានលុយត្រឡប់មកវិញទេ ហើយខ្លួនត្រូវបានគេឃុំមិនឲ្យចេញពីផ្ទះទៀតអាចនឹងគេយកទៅលក់នៅទីកន្លែងផ្សេងក៏ថាបាន ឲ្យឃើញស្ថានភាពបែបនោះក្នុងនាមជាពលរដ្ឋខ្មែរមិនអាចមើលឃើញនឹងភ្នែកនោះទេ សំខាន់បំផុតខ្មែរយើងជាអ្នកគោរពច្បាប់ អនុវត្តឱ្យច្បាប់បានល្អ ដូច្នេះហើយស្ត្រីនោះបានទំនាក់ទំនងទៅកងរាជអាវុធហត្ថលើផ្ទៃប្រទេសតាមរយៈលេខពិសេស(Hot News /1291 )។
ទីបំផុតមិនបានប៉ុន្មានម៉ោងផង ក៏កម្លាំងពិសេសរបស់កងរាជអាវុធហត្ថផ្ទៃប្រទេសធ្វើការបញ្ជាក់សាកសួរស្ត្រីនោះបន្ថែមតទៅទៀត ហើយឈានទៅដល់កម្លាំងរាជអាវុធហត្ថធ្វើការស្រាវជ្រាវឲ្យស្ត្រីនោះហៅបុរសដែលជាជនរងគ្រោះនោះឱ្យចេញពីកន្លែងដែលសង្ស័យថាមានការឃុំគ្រងជនបរទេសដែលពួកគេដាក់នៅទីតាំងនោះអាចជាករណីខុសច្បាប់ មួយរំពេចក្រោយមកក៏ឃើញមានជនជាតិបរទេសនោះបានធ្វើដំណើរចេញមកក្រៅហើយក៏សមត្ថកិច្ចបញ្ជូនឱ្យជនរងគ្រោះនោះឲ្យទៅស្ត្រីដែលជាអ្នកស្គាល់ជនរងគ្រោះនោះធ្វើដំណើរតាមម៉ូតូឥណ្ឌា (Pass Up) ចេញពីទីតាំងនោះដោយសុវត្ថិភាព។
យ៉ាងវិញទៀតមួយយោងតាមការប្រាប់ដំណឹងបញ្ជាក់បន្ថែមពីមជ្ឈដ្ឋាននៅក្នុងទីតាំងបុរីខាងលើនេះបានបញ្ជាក់ថាមានទីតាំងចំនួន៣ទៅ៤កន្លែងក្នុងបុរីនេះ គឺឲ្យជនជាតិបរទេសជួលផ្ទះមានលក្ខណៈដូចគ្នានិងទីតាំងខាងលើនេះអាចជាកន្លែងមិនប្រក្រតីណាមួយសម្រាប់ក្រុមជនបរទេសទាំងអស់នេះ ឬក៏ជាទីកន្លែងជួលសម្រាប់ច្រកោនក្នុងការប្រព្រឹត្តអ្វីដែលយើងមិនទាន់បានដឹងឱ្យពិតប្រាកដ។
យោងកិច្ចប្រជុំនៅទីស្ដីការក្រសួងមហាផ្ទៃកាលពីរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានប្រាប់អភិបាលរាជធានី-ខេត្ត និងលោកស្នងការរាជធានី-ខេត្ត ឱ្យចាត់វិធានការរុះរើ និងហាមដាក់ផ្ទាំងបដាផ្សព្វផ្សាយល្បែងតាមដងផ្លូវ ទីសាធារណៈ លើកលែងបដាតាមកាស្របច្បាប់ លើសពីនេះ លោករដ្ឋមន្រ្តី ថែមទាំងបញ្ជាឱ្យស្រាវជ្រាវ បង្ក្រាបទីតាំងផ្ទះដែលបង្កលក្ខណៈឱ្យមានការលេងល្បែងតាមអនឡាញ ហើយធ្វើរបាយការណ៍ជូនអគ្គស្នងការដ្ឋាននគរបាលជាតិ និងរាយការណ៍បន្តទៅកាន់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ។
សូមរំលឹកថា: កាលពីថ្ងៃ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥ ខេត្ត/ក្រុង/រាជធានី, តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ និងកន្លែងចែកចាយ នូវប្រភេទថ្នាំ ដែលមានសារធាតុញៀន ខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។
សាធារណជនក៏ដូចជាប្រជាពលរដ្ឋនៅក្នុងតំបន់នោះ សុំស្នើសុំចំពោះឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តមនាយឯកឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈបញ្ជាការអភិបាលរាជធានីភ្នំពេញ លោក សក់ ច័ន្ទកាញារិទ្ឋ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ ព្រមទាំងអាជ្ញាធរកម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌ កងរាជអាវុធហត្ថាក្នុងខណ្ឌពោធិ៍សែនជ័យ ចុះអធិការកិច្ចចំពោះទីតាំងផ្ទះលេខ ផ្លូវលេខ២ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងទីតាំងមួយចំនួនផ្សេងទៀតក្នុងបុរីនេះ ដើម្បីរក្សាឲ្យបាននៅភូមិឃុំសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះក៏ដូចជាប្រជាពលរដ្ឋទូទៅ និងពិសេសបំផុតប្រឆាំងនឹងបទល្មើសជួញដូរមនុស្សឆ្លងដែន។
អង្គភាពសារព័ត៌មានរបស់យើងនឹងរង់ចាំទទួលដំណឹងបញ្ជាក់បន្ថែមដើម្បីធ្វើការចុះផ្សាយជាបន្តបន្ទាប់គ្រប់ពេលវេលា សូមអរគុណ។
សូមទំនាក់ទំនងផ្សាយពាណិជ្ជកម្មតាមរយៈលេខទូរសព្ទ :088 873 7 873/096 873 8 873