ផ្លូវមួយខ្សែពិបាកធ្វើដំណើរក៏ព្រោះតែមានការជួសជុលមិនត្រូវទៅតាមនីតិវិធីដែលជាហេតុធ្វើឲ្យប្រជាពលរដ្ឋខកចិត្តចំពោះគម្រោងស្ថាបនាផ្លូវមួយនេះ និងឈានទៅដល់មានការរិះគន់យ៉ាងចាស់ដៃពីរមជ្ឈដ្ឋានទូទៅ !

ផ្លូវមួយខ្សែពិបាកធ្វើដំណើរក៏ព្រោះតែមានការជួសជុលមិនត្រូវទៅតាមនីតិវិធីដែលជាហេតុធ្វើឲ្យប្រជាពលរដ្ឋខកចិត្តចំពោះគម្រោងស្ថាបនាផ្លូវមួយនេះ និងឈានទៅដល់មានការរិះគន់យ៉ាងចាស់ដៃពីរមជ្ឈដ្ឋានទូទៅ :

រាជធានីភ្នំពេញ : ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈមេបញ្ជាការឯកភាពសាលារាជធានីភ្នំពេញបានកំពុងតែដើរតួនាទីយ៉ាងសំខាន់នៅក្នុងការដឹកនាំឲ្យមានការរីកចម្រើនគួរឲ្យកត់សម្គាល់។

នៅក្នុងការអភិវឌ្ឍន៍ស្ទើរគ្រប់វិស័យក្នុងរបត់ដែលឯកឧត្តម ឃួង ស្រេង បានដឹកនាំឲ្យស្របតាមគោលនយោបាយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា រាប់ទាំងហេដ្ឋារចនាសម្ព័ន្ធមានដូចជា ការស្ដារនៅហេដ្ឋារចនាសាស្ត្រ ការកសាងផ្លូវថ្មីៗនៅបរិវេណរាជធានីភ្នំពេញ ការជួសជុលផ្លូវឡើងវិញនៅក្នុងរាជធានីភ្នំពេញទាំងមូល។

ចំពោះគម្រោងថវិកាដែលទទួលបានចេញពីរាជរដ្ឋាភិបាលសម្រាប់ភូមិឃុំសង្កាត់ដែលត្រូវមានការអភិវឌ្ឍន៍ផងដែរ។
ថ្វីបើជាការធ្វើនោះល្អគួរឱ្យកត់សម្គាល់មែនក៏មានកន្លែងខ្លះអាចរដ្ឋបាលរាជធានីភ្នំពេញមិនបានជ្រាបអំពីបញ្ហាមួយចំនួនដែលកើតឡើងនៅក្នុងមូលដ្ឋានដូចស្ថានភាពជាក់ស្ដែងដែលប្រជាពលរដ្ឋកំពុងតែរអ៊ូរទាំថាផ្លូវមួយខ្សែគឺផ្លូវលេខ៧៧បេតេ ភូមិចម្រើនផល៣ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ធ្វើឲ្យអ្នកធ្វើដំណើរពិបាកក្នុងការធ្វើដំណើរណាស់ អាចឯកឧត្តមមិនបានជ្រាបអំពីបញ្ហានេះក៏ថាបាន ឬក៏បញ្ហាទាំងអស់នេះឬក៏ការកសាងជួសជុលផ្លូវមួយខ្សែនេះត្រូវអាខានដោយសារអ្វីដែរ?

បើយោងតាមការលើកឡើងម្ដងហើយម្ដងទៀតថាការកសាងផ្លូវនីមួយៗនៅពេលដែលថវិកាបានអនុម័តពីប្រធានហិរញ្ញវត្ថុដើម្បីទម្លាក់ថវិកាក្នុងការកសាងលុយទាំងអស់នេះត្រូវតែយកមកបែងចែកក្នុងសកម្មភាពទាំងអស់នោះដោយកំណត់រយៈពេលវេលាយ៉ាងច្បាស់លាស់សម្រាប់គម្រោងនីមួយៗរួមទាំងមានការចេញសេចក្តីប្រកាសតាមរយៈវេបសាយ(គ.ជ.អ.ប)ដោយមានការដេញថ្លៃពីបណ្ដាក្រុមហ៊ុននីមួយៗសម្រាប់ឲ្យមានតម្លាភាពក្នុងផ្នែកទីចាត់ការផែនការវិនិយោគរាជធានីភ្នំពេញ ដើម្បីឲ្យប្រជាពលរដ្ឋក៏ដូចជាអង្គការសង្គមស៊ីវិលជ្រាបអំពីគម្រោងនោះផងដែរ។

តែទោះជាយ៉ាងណាក៏ដោយបើថ្វីជាមិនទាន់បានបញ្ជាក់ពីសំណាក់បណ្ដាស្ថាប័នពាក់ព័ន្ធឬអាជ្ញាធរដែលមានការសហការគ្នាក្នុងមូលដ្ឋានក៏មែនពិត ក្នុងករណីប្រជាពលរដ្ឋធ្វើការរិះគន់ទាំងអស់នោះក៏ព្រោះតែក្នុងគោលបំណងឲ្យមានការជួសជុលផ្លូវឲ្យបានស្រួលដើម្បីងាយឲ្យអ្នកធ្វើដំណើរជិះជៀសវាងបញ្ហាដែលកើតឡើងដូចជាគ្រោះថ្នាក់ផ្សេងៗខាតពេលវេលាក្នុងការធ្វើដំណើរ ក៏ដោយសារតែផ្លូវបែកផុកនៅពេលភ្លៀងធ្លាក់ម្ដងៗ ផ្លូវជួសជុលម្ខាងទុកមួយខាង ផ្លូវជួសជុលម្ខាង និងមានការប្រើពេលវេលាអូសបន្លាយ ផ្លូវគ្រហ៊ុកជាដុំៗនៅច្រើនកន្លែង ហើយសម្រាប់នៅខែប្រាំង វិញហុយទៅដកដង្ហើមមិនរួច ។ល។

តែទោះជាយ៉ាងណាក៏ដោយពលរដ្ឋដែលស្ថិតនៅក្នុងភូមិសាស្ត្រភូមិចម្រើនផល៣ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ ក៏ដូចជាអ្នកធ្វើដំណើរសូមធ្វើការស្នើសុំឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោក សេង គន្ធ អភិបាលនៃអភិបាលខណ្ឌមានជ័យ សូមមេត្តាលោកពិនិត្យ និងឲ្យមន្ត្រីជំនាញពាក់ព័ន្ធចុះមើល ស្រាវជ្រាវឡើងវិញអំពីបញ្ហាដែលកើតឡើងចំពោះកំណាត់ផ្លូវមួយខ្សែនេះចៀសវាងការរិះគន់ពីមជ្ឈដ្ឋានទូទៅអាចជាករណីប៉ះពាល់ទៅដល់កិច្ចការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងការអនុវត្តនៅគោលនយោបាយរបស់ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិដែលចៀសវាងនៅពាក្យថា(ខឹងគោវ៉ៃរទេះ)។

ប្រព័ន្ធផ្សព្វផ្សាយសារព័ត៌មានរបស់យើងនឹងរង់ចាំទទួលដំណឹងពីប្រភពពាក់ព័ន្ធក្នុងការធ្វើការផ្សាយជាបន្តបន្ទាប់គ្រប់ពេលវេលា សូមអរគុណ។

សូមទំនាក់ទំនងការផ្សាយពាណិជ្ជកម្មតាមរយៈលេខ :088 873 7 873
Telegram:096 873 7 873